Banner KNP Detail Top

យោងតាមគណនីហ្វេសប៊ុកកុមារ ទេព ៖ ខ្ញុំសូមមានមតិយោបល់បន្តិច ពាក់ព័ន្ធករណីស្លាកលេខរថយន្ត (នគរបាល,ខេមរភូមិន្ទ)

យោងតាមគណនីហ្វេសប៊ុកកុមារ ទេព ៖ ខ្ញុំសូមមានមតិយោបល់បន្តិច ពាក់ព័ន្ធករណីស្លាកលេខរថយន្ត (នគរបាល,ខេមរភូមិន្ទ)

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកកុមារ ទេព បានលើកឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ខ្ញុំសូមមានមតិយោបល់បន្តិចពាក់ព័ន្ធករណីស្លាកលេខរថយន្ត(នគរបាល,ខេមរភូមិន្ទ)ដែលបាននឹងកំពុងប្រើប្រាស់ជាច្រើនលើរថយន្តឯកជន ដែលមិនមែនជារបស់ស្ថាប័នអង្គភាពបម្រើការ។

សំណូមពរអង្គភាពស្ថាប័នក្រសួងមហាផ្ទៃ,អគ្គស្នងការនគរបាលជាតិ,ក្រសួងការពារជាតិ សូមចាត់វិធានជាបន្ទាន់ចំពោះយានយន្ដដែលកំពុងប្រើប្រាស់ ស្លាកលេខ ” នគរបាល ” ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់ឱ្យបានតឹងរ៉ឹងឡើងវិញ, ចំណែកផ្លាកលេខ ” ខេមរភូមិន្ទ ” ទុកឱ្យស្ថាប័នក្រសួងការពារជាតិ និងកងរាជអាវុធហត្ថជាអ្នកបង្ក្រាបចុះ ឬក៏កម្លាំងនគរបាលជាតិ ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្ក្រាបជាបន្ទាន់។
ត្រូវយកចិត្តទុកដាក់ចំពោះបុគ្គលដែលប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ខុសគោលការណ៍ មិនត្រូវចំមុខជំនាញ ឱ្យបានតឹងរ៉ឹង។ ក្នុងករណីចាំបាច់ បើឃើញប្រព្រឹត្តខុសច្បាប់ គឺត្រូវដកផ្លាកលេខចេញវិញ ដាក់ពិន័យរដ្ឋបាល ហើយឲ្យម្ចាស់យានយន្ដទៅបង់ពន្ធតាមច្បាប់, សម្រាប់ផ្លាកលេខ ” នគរបាល ” គឺសម្រាប់តែសមត្ថកិច្ចនគរបាលបម្រើឲ្យអង្គភាពខ្លួនតែប៉ុណ្ណោះ និងត្រូវមានបំពាក់ឡូហ្គោអង្គភាពនគរបាល។
ចំណែកឯការប្រើប្រាស់ផ្លាកលេខយានយន្ដ ” ខេមរភូមិន្ទ ” ខុសពីគោលការណ៍ច្បាប់វិញ ក្រសួងការពារជាតិ ក៏ធ្លាប់បានព្រមានចាត់វិធានការទៅលើអ្នកប្រើប្រាស់ផ្លាកលេខ ” ខេមរភូមិន្ទ ” ផ្ទុយនឹងគោលការច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ធ្លាប់បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថា ក្នុងរយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់យានយន្តមួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ដូច្នេះមន្ត្រីយោធា និងកងកម្លាំងខេមរភូមិន្ទ នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមការងារអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់អត្តចរិតបុគ្គលិកលក្ខណៈសុភាពរាបសារ គោរពការអនុវត្តច្បាប់, ចំណែកការប្រើប្រាស់ផ្លាកលេខ ” ខេមរភូមិន្ទ ” ត្រូវតែជារបស់អង្គភាព មានបំពាក់ឡូហ្គោក្រសួងការពារជាតិ។
សូមបន្តអនុវត្តវិធានការដែលធ្លាប់បានដាក់ចេញទាំងនេះឱ្យមានប្រសិទ្ធភាពបំផុត៕

អត្ថបទដែលជាប់ទាក់ទង