Banner KNP Detail Top

លោក ផាង វី ដឹកនាំមន្ត្រីជំនាញក្រសួង ចុះពិនិត្យការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង

លោក ផាង វី ដឹកនាំមន្ត្រីជំនាញក្រសួង ចុះពិនិត្យការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម លោក ផាង វី បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យមើលការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកប្រធាននាយកដ្ឋានមានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។


ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យការងារដែលបាននិងកំពុងអនុវត្តមានដូចជា៖
⁃ ការងារជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ
⁃ ការងារជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រ
⁃ ការងារជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង (មានទ្វារទឹក ចំនួន ១១សន្លឹក)
⁃ ការងារសាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង (មានទ្វារទឹក ចំនួន ១សន្លឹក)៕

អត្ថបទដែលជាប់ទាក់ទង