Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យ

ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យ

តាកែវ៖ នៅថ្ងៃសៅរ៍៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

បង្ក្រាបទីតាំង នៅចំណុចភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូន កែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖


១-ឈ្មោះ ម៉ក់ គា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)
២-ឈ្មោះច្រឹង ស៊ីណេន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)
៣-ឈ្មោះ វឿន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលធ្នង់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច-ម៉ូតូចំនួន០២គ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១២គ្មានស្លាក លេខ និងម៉ាកសេ១២៥សេរីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពាក់ស្លាកលេខតាកែវ1T-7592 រួចបញ្ចូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង