Banner KNP Detail Top

ម្តាយ កំពុងបារម្ភ បាយមិននឹក ទឹកក៏មិនស្រេក ព្រោះតែការគ្មានដំណឹងពីកូនស្រី

ម្តាយ កំពុងបារម្ភ បាយមិននឹក ទឹកក៏មិនស្រេក ព្រោះតែការគ្មានដំណឹងពីកូនស្រី

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៣ មីនា ២០២៤ នេះ គឺមានរយៈពេលជិតមួយអាទិត្យហើយ ដែលក្រុមគ្រួសារគ្មានដំណឹងពីយុវតីម្នាក់កំពុងបាត់ដំណឹង ធ្វើឱ្យក្រុមគ្រួសារកើតក្តីបារម្ភពីសុវត្ថិភាពរបស់នាងជាខ្លាំង ។
បុរសឈ្មោះសន សំណាង ត្រូវជាពូបង្កើតបានប្រាប់ថា ក្មួយស្រីកំពុងបាត់ខ្លួន មានឈ្មោះអៀង ចំណាន ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២E នៃវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ។ គាត់បន្តថា ក្មួយស្រីគាត់រហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ និងគ្មានដំណឹងដោយទាក់ទងមិនបានទៀត ធ្វើឱ្យគាត់និងក្រុមគ្រួសារពិបាកចិត្តខ្លាំងណាស់ ។
លោកសំណាង បានរៀបរាប់ថា កាលពី យប់ថ្ងៃទី២៧ កុម្ភៈ ២០២៤ ក្មួយស្រីរបស់ខ្ញុំបានឆាតមកតាមរយៈហ្វេសបុកថា«សុំទៅគេងនៅផ្ទះមិត្តភក្តិ»។ គាត់ក៏យល់ព្រម ព្រោះនាងធ្លាប់សុំទៅគេងដូចរាល់ដងទេ គ្មានបានចាប់អារម្មណ៍អ្វីដែរ ។ នៅថ្ងៃទីពុធ និងព្រហស្បត្តិ៍ ក្មួយស្រីនៅទាក់ទងមកម្តាយជាធម្មតាទេ គ្រាន់តែនាងនៅមិនទាន់ត្រឡប់មកផ្ទះវិញប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា លុះមកដល់យប់ថ្ងៃសុក្រទី០១ មីនា ២០២៤ ស្រាប់តែគ្រួសារទាក់ទងទៅនាងលែងបាន ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាតាមស្វែងរកតែម្តង រហូតទៅសួរមិត្តភក្តិដែលនាងប្រាប់ថា ទៅគេងផ្ទះនោះទៀត ក៏គេមិនបានឃើញដែរ ។


ការស្វែងរកនោះ គឺគ្រួសារបានទៅសាកសួរដល់លោកនាយកសាលានៃវិទ្យាល័យអង្គរ រួមទាំងមិត្តរួមថ្នាក់ថែមទៀត តែពួកគាត់ប្រាប់ថា មិនបានឃើញនាងមករៀនចំនួន៣ថ្ងៃមកហើយ ហើយនាងក៏មិនបានទាក់ទងឱ្យដំណឹងអ្វីដែរ ។ ក្មួយស្រីបានទទួលដំណឹងនេះហើយ សូមក្មួយទាក់ទងមកកាន់គ្រួសារវិញជាបន្ទាន់ ព្រោះម្តាយកំពុងបារម្ភ បាយមិននឹកទឹកក៏មិនស្រេកដែរ ព្រោះតែការគ្មានដំណឹងពីកូនស្រី ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនណាបានជួបប្រទះដូចមានភិនភាគរូបថតនេះ សូមជួយទំនាក់ទំនងតាមលេខទូរស័ព្ទ 096 445 5551 សូមអរគុណ ៕

 

អត្ថបទដែលជាប់ទាក់ទង