Banner KNP Detail Top

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ បញ្ជូនទៅសាលាដំបូងខេត្ត

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ បញ្ជូនទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ ៖ ជនសង្ស័យឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស ឣាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិគោរដ្ឋាន ឃុំឣូរឣំបិល ស្រុសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ព្រមទាំងដកហូតទូរសព្ទដៃ០១គ្រឿងម៉ាក IPHONE 12PROMAK ហើយនាំមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ ។
ករណីលួចទូរស័ព្ទនេះធ្វើឡើង តាមរយ:ជនរងគ្រោះ ឈ្មោះ ហេង សុខឃាំង ភេទប្រុស ឣាយុ២៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ហាងលក់ទូរស័ព្ទ ។ ជនសង្ស័យក្រោយពីឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រូបខ្លួនបានមកទិញស្រោមទូរស័ព្ទនៅម្នុំផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ពេលរូបគេចូលទិញស្រោមទូរស័ព្ទក្នុងហាងរបស់ជនរងគ្រោះបានឃើញទូរស័ព្ទ១គ្រឿងសាកនៅលើតុ សាកថ្មទុកចោល ដោយម្ចាស់ហាងកំពុងរវល់លក់ទូរស័ព្ទឱ្យភ្ញៀវ ពេលនោះរូបខ្លួនបានយកទូរស័ព្ទនោះដាក់ចូលក្នុងហោប៉ៅខោរបស់ខ្លួន ហើយដើរចេញពីហាង ស្រាប់តែម្ចាស់ហាងតាមទាន់ ហើយឆែកលើរូបខ្លួនរកឃើញទូរស័ព្ទ ហើយចាប់ខ្លួនទុក រួចទូរស័ព្ទឱ្យឣាវុធហត្ថក្រុងមកយកតែម្ដង ។
ចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកទូរស័ព្ទជាវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង