Banner KNP Detail Top

ស្ត្រីជាជាងសាឡនម្នាក់ ត្រូវចោរគាស់ផ្ទះលួចយកគ្រឿងអលង្ការ គិតជាទឹកប្រាក់ អស់ជាង២ម៉ឺនដុល្លារ

ស្ត្រីជាជាងសាឡនម្នាក់ ត្រូវចោរគាស់ផ្ទះលួចយកគ្រឿងអលង្ការ គិតជាទឹកប្រាក់ អស់ជាង២ម៉ឺនដុល្លារ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្ដោយផ្លូវ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះជាម្ចាស់គ្រឿងអលង្ការពេជ្រនេះ គឺជាកូនស្រីទី៣របស់គាត់ នាងធ្វើការជាជាងសាឡន ចំណែកកូនទី២ប្រុស និងកូនទី៤ស្រី ហើយផ្ទះកើតហេតុនេះ គឺជាផ្ទះជួលគេទេ រស់នៅ៣នាក់បងប្អូន ។
ស្ត្រីជាម្ដាយបានបន្តថា គាត់នៅឯស្រុកកំណើតទេ ដោយនៅល្ងាចថ្ងៃទី២ មីនា គាត់មកលេងកូនគាត់ម្នាក់ទៀតនៅទួលពង្រ ក្នុងនោះកូនប្រុសទី២ និងកូនស្រីទី៤បាននាំគ្នាមកលេងនៅទួលពង្រ ចំណែកជនរងគ្រោះជាម្ចាស់គ្រឿងអលង្ការពេជ្រខាងលើដែលជាកូនស្រីទី៣ ដេកនៅផ្ទះកើតហេតុខាងលើតែម្នាក់ឯង លុះពេលព្រឹកនាងបានទៅធ្វើការជាជាងសាឡន បានចាក់សោផ្ទះនឹងសោទ្វារខាងក្រៅរួចទៅធ្វើការបាត់តាំងពីម៉ោង៦ព្រឹកនៅថ្ងៃទី៣ មីនា លុះត្រឡប់មកផ្ទះវិញនៅម៉ោងកើតហេតុក៏ស្រាប់តែឃើញទ្វារខាងក្រៅនឹងទ្វារផ្ទះបានចំហ ចំណែកទ្វារបន្ទប់ជនរងគ្រោះគាស់ បណ្ដាលឱ្យរងការខូចខាត ព្រមទាំងទូដាក់គ្រឿងអលង្ការផងដែរ ។


ស្ត្រីជាម្ដាយបានបញ្ជាក់ថា បន្ទាប់មកជនរងគ្រោះបានទាក់ទងទៅបងប្អូន ព្រមទាំងម្ដាយដែលមកលេងនៅផ្ទះបងប្អូននៅទួលពង្រភ្លាមៗ ចំណែកបងប្អូនព្រមទាំងម្ដាយមកដល់ឃើញជនរងគ្រោះអង្គុយយំសោកស្ដាយទ្រព្យសម្បត្តិគ្រឿងអលង្ការពេជ្ររបស់នាងយ៉ាងខ្លាំង ។
បងទី២របស់នាងបានបញ្ជាក់ប្រាប់ថា ជារៀលរាល់ថ្ងៃបងប្អូនគាត់ ពេលទៅញ៉ាំអីនៅខាងក្រៅ គឺនាំគ្នាទៅទាំង៣នាក់ សូម្បីតែគ្រឿងអលង្ការនេះ ក៏យកទៅជាមួយផងដែរ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានមកកន្លែងកើតហេតុភ្លាមៗដើម្បីសួរនាំនឹងជនរងគ្រោះ ព្រមទាំងបងប្អូនដែលរស់នៅជាមួយគ្នា និងស្រាវជ្រាវរកជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង