Banner KNP Detail Top

កម្មករម្នាក់ ដឹកគ្រែដែកតាមម៉ូតូរ៉ឺម៉ក លុះចុះចំណោតបុកចំបង្គោលភ្លើង ដាច់ជើងម្ខាង បណ្តាលឲ្យស្លាប់

កម្មករម្នាក់ ដឹកគ្រែដែកតាមម៉ូតូរ៉ឺម៉ក លុះចុះចំណោតបុកចំបង្គោលភ្លើង ដាច់ជើងម្ខាង បណ្តាលឲ្យស្លាប់

ក្រុងព្រះសីហនុ៖ ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវក្រោយរោងចក្រទឹកកកអូរ៣ ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ ខណៈបុរសម្នាក់ជិះម៉ូតូដឹកគ្រែដែក លុះមកដល់ចំណុចកើតហេតុដេលមានចំណោទខ្លាំង ក៏ជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឱ្យដាច់ជើងម្ខាងយ៉ាងរន្ធត់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់បានបើកម៉ូតូរុឺម៉ក់ម្នាក់មួយដោយអ្នកដែលបានស្លាប់នោះ គឺបានបើកចុះចំណោតមកមុនគេ ហើយនៅលើម៉ូតូរុឺម៉ក់នោះដឹកគ្រែទំហំ១,២០ម៉ែត្រ ចំនួនប្រមាណជាង៣០គ្រែ។ លុះមកដល់ផ្លូវចំណោតចោតខ្លាំង ក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឱ្យអ្នកបើកម៉ូតូរុឺម៉ក់រូបនោះ បុកផ្ទុបជាមួយបង្គោលភ្លើងគៀបជាប់រុឺម៉ក់ ដាច់ជើងមួយចំហៀង និងបោកក្បាលស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា គ្រែនោះដឹកពីឃ្លាំងលក់នៅម្តុំញូស្តារ យកទៅឱ្យភ្ញៀវនៅម្តុំកាសុីណូ ណានហៃ តែជាអកុសល្យបែរជាមកជួបរឿងបែបនេះតែម្ដង។ យ៉ាងណាគេពុំទាន់អាចបញ្ជាក់ប្រាប់ពីឈ្មោះ ឬអាយុអ្នកស្លាប់ ឱ្យដឹងនៅឡើយទេ ដោយគ្រាន់តែប្រាប់ថា ជនរងគ្រោះដែលបានស្លាប់នោះជាបុគ្គលិកទើបនឹងមកធ្វើការថ្មី។

សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនពលរដ្ឋ ប្រសិនបើពុំមានការចាំបាច់ទេ សូមកុំធ្វើដំណើរតាមផ្លូវមួយខ្សែនេះ ព្រោះស្ថានភាពផ្លូវមានសភាពតូចចង្អៀត និងចោទខ្លាំង អាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ និងសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវៀងផ្សេងៗទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ ដើម្បីជួយសម្រួលចរាចរណ៍ ព្រមទាំងឱ្យខាងក្រុមហ៊ុនយករថយន្តមកដឹកគ្រែទាំងនោះទៅរក្សាទុកសិន និងបានណែនាំឱ្យបុគ្គលិកទាំងអស់ បើមិនចាំបាច់ទេត្រូវតែរកផ្លូវវៀងផ្សេងវិញ ចំណែកសពអាជ្ញាធរកំពុងស្រាវជ្រាវរកគ្រួសារសាច់ញាតិ ដើម្បីប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង