Banner KNP Detail Top

ផ្ទុះឡាននៅចំណតមុខអង្គរ អស់ចំនួន៤គ្រឿង

ផ្ទុះឡាននៅចំណតមុខអង្គរ អស់ចំនួន៤គ្រឿង បណ្តាលឲ្យរបួសមនុស្សម្នាក់ ដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែមីនាឆ្នាំ ២០២៤ នេះបើយោងតាមព័ត៌មានបឋមពីសមត្ថកិច្ច ហេតុការណ៍បានកើតឡើង នៅទីតាំងបរិវេណចំណតរថយន្តមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបកំពុងធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុនៃការផ្ទុះនេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តចំនួន៤ គ្រឿង បានផ្ទុះដោយមិនដឹងមូលហេតុ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំនិងរងរបួសមនុស្សម្នាក់។


ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីផ្ទុះនេះ សំណាងល្អភ្ញៀវទេសចរណ៍ទាំងអស់ បានចុះពីរថយន្តទៅមើលថ្ងៃរះហើយក៏ផ្ទុះរថយន្តតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង