ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អេីល
ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អេីល
ភ្នំពេញ ៖ កាលពី ថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ដែលស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន ។
ករណីរអិលផ្ទះចូលស្ទឹងព្រែកត្នោតរបស់ប្រជាពលរដ្ឋចំនួន០៥ខ្នងផ្ទះស្មើនឹង០៥គ្រួសារ ក្នុងខណ្ឌដង្កោ រួមមាន ៖ ទី១-ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx១១ម៉ែត្រ បាត់លុយចំនួន ២០០០ដុល្លារ ផ្លាទីន១តម្លឹង ប្លង់ដី ២ប័ណ្ណ និងសម្ភារប្រើប្រាស់ផ្សេងៗ។
ទី២-ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉x១១ម៉ បាត់លុយចំនួន១០០០ដុល្លារនិងសម្ភារប្រើប្រាស់ផ្សេងៗ ។ ទី៣-ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រX១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លារ និងសម្គារប្រើប្រាស់ផ្សេងៗ។ ទី៤- ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx១៤ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លារ និងសម្ភារប្រើប្រាស់ផ្សេងៗ និងទី៥-ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រx៩ម៉ែត្រ ។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងខាងលេីដោយយកចិត្តទុកដាក់បំផុត៕