Banner KNP Detail Top

ឃាត់អ្នកញៀនល្បែងជល់មាន់ បាន៤នាក់

ឃាត់អ្នកញៀនល្បែងជល់មាន់ បាន៤នាក់ ភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ

តាកែវ៖ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សំអឿន មេបញ្ជាការស្តីទីស្រុក សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោងដឹកនាំដោយលោក ហោ ថាគូ អភិបាលរងស្រុក បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ សៃវៀនលើដី) នៅក្នុងភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ៖
១.ឈ្មោះ ង៉ែត លី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
២.ឈ្មោះ ជឹម សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
៣. ឈ្មោះ វឿន រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ
៤.ឈ្មោះ សង ប៊ុន្នី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
ដោយបានដកហូតវត្ថុតាងរួមមាន៖


១.មាន់ជល់ចំនួន០១ក្បាល
២.កន្ត្រកដាក់មាន់ចំនួន០១
៣.ម៉ូតូចំនួន០២គ្រឿង
៤.ជញ្ជីងថ្លឹងមាន់ចំនួន០១
៥.ស្គុតរុំ ខ្នាយមាន់មួយចំនួន
ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញមូលដ្ឋានស្រុក បានបញ្ជូនមកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង