Banner KNP Detail Top

ព្រះគ្រូចៅអធិការវត្ត ៖ យល់ព្រមកែសម្រួលឡើងវិញ ដោយយករចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា

ព្រះគ្រូចៅអធិការវត្ត ៖ យល់ព្រមកែសម្រួលឡើងវិញ ដោយយករចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា

ខេត្តកំពង់ចាម៖ អាត្មាភាពព្រះនាម ប៊ន ស្រឿន ជាព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមចម្រើនពរ ប្រកាសជូនដំណឹងដល់ញាតិញោម ប្រជាពុទ្ធបរិស័ទ និង អ្នកសារព័ត៌មាន មេត្តាជ្រាបអំពីករណ៏សំណង់ មហាកុដិ ដែលកំពុងទទួលរងនូវការរិះគន់ ពីក្នុងចំណោម មហាជន សាធារណៈមតិទាំងឡាយ ដោយសារតែសំណង់មហាកុដិនេះ នៅផ្ទៃខាងមុខ ពិតជាមានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរ ដូចការរិះគន់ នោះមែន មូលហេតុដោយសារតែវត្ត បានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជាដំណោះស្រាយ អាត្មាភាពជាព្រះគ្រូចៅអធិការ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត យល់ព្រមឯកភាព ដូចខាងក្រោម ៖
១. ទទួលស្គាល់ថា ពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។
អាត្មាភាព សូមចម្រើនពរ ញាតិញោមសាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មាន មេត្តាយោគយល់ និងទុក ពេលវេលាសម្រាប់វត្តក្នុងការស្វះស្វែងរកថវិកាដើម្បីធ្វើការកែលម្អរចនាបថនេះឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង