Banner KNP Detail Top

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចកាយអាចម៌ដីរបស់អ្នកដទៃ និងហិង្សា

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចកាយអាចម៌ដីរបស់អ្នកដទៃ និងហិង្សា បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

(កណ្ដាល)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាប់ និងបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចកាយអាចម៌ដីរបស់អ្នកដទៃអស់ប្រហែល៣០០ឡាន និងបទប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់ដី នៅស្រុកកៀនស្វាយ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ លុក វណ្ណថន អាយុ៦៥ឆ្នាំ រស់នៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។


ជនសង្ស័យជាអ្នកបញ្ជាឲ្យកាយអាចម៌ដីលក់ ហើយកាលពីអំឡុងឆ្នាំ២០២៣ បានទៅលួចកាយអាចម៌ដីរបស់ជនរងគ្រោះដែលជាម្ចាស់ដីស្របច្បាប់ អស់ប្រហែល៣០០ឡាន និងធ្វើឲ្យខូចខាតដល់ទ្រង់ទ្រាយដីរបស់គេបាក់ចូលទឹកទន្លេ។
ដោយឃើញសកម្មភាពបែបនេះ ជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីជួយអន្ដរាគមន៍តាមផ្លូវច្បាប់ រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការតែម្ដង ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង