Banner KNP Detail Top

ផ្ទះឈើលើថ្មក្រោម១ខ្នង ត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង

ផ្ទះឈើលើថ្មក្រោម១ខ្នង ត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង

ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើង កាលពី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ នៅតាមសណ្ដរស្ទឹងព្រឹកត្នោត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ផ្ទះឈើលើថ្មក្រោម១ខ្នង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ដោយពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ ប៉ុន្តែភ្លាមៗត្រូវបានសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

នៅមុនពេលកើតហេតុបានឮសូរសំឡេងផ្ទុះលាន់ផូសនៅខាងលើផ្ទះនោះ ហើយមិនយូរប៉ុន្មាន ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងឆាប់រហ័សតែម្ដង ។ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង អ្នកភូមិបាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែមិនរលត់ឡើយ ភ្លើងបានឆេះផ្ទះនោះ រួមជាមួយទ្រព្យសម្បត្តិក្នុងនោះទាល់តែអស់ ។
សមត្ថកិច្ចព្រមទាំងរថយន្តពន្លត់អគ្គិភ័យក៏បានចេញអន្តរាគមន៍ពន្លត់ភ្លើងមិនឲ្យឆេះរាលដាលដល់ផ្ទះផ្សេងៗទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង