Banner KNP Detail Top

បុរសម្នាក់ បានយកខ្សែភ្លើងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះ បែរជាភ្លាត់ស្នៀត

បុរសម្នាក់ បានយកខ្សែភ្លើងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះ បែរជាភ្លាត់ស្នៀត ខ្សែភ្លើងមានតំដរ ឆក់ខ្លួនឯង

ភ្នំពេញ៖ កាលពី ថ្ងៃទី៨មីនា ឆ្នាំ២០២៤ បុរសម្នាក់បានយកខ្សែរភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែរភ្លេីងមានតំដរឆក់ខ្លួនឯង នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។


ជនរងគ្រោះឈ្មោះ ស៊ិន រដ្ឋា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
មុនពេលកេីតហេតុជនរងគ្រោះបានរាយខ្សែភ្លេីងដេីម្បីឆក់ត្រីនៅត្រពាំងទឹកនៅខាងក្រោយផ្ទះ ដោយម្តាយនិងកូនតូចម្នាក់ទៀតចាំដកខ្សែភ្លេីងនៅខាងលេី ហេីយជនរងគ្រោះចុះទៅឆក់ត្រីក្នុងទឹក ។ បន្ទាប់មកដោយសារតែខ្សែមានតំដរក៏ឆក់បណ្តាលឱ្យជនរងគ្រោះដួលត្រាំក្នុងទឹក បន្ទាប់មកម្តាយក៏ចាប់ដកខ្សែភ្លេីង រួចចុះទៅស្រង់និងស្រែកឱ្យអ្នកជិតខាងនាំគ្នាជួយស្រង់មកលេីគោក ហេីយបានទាក់ទងទៅក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដេីម្បីជួយសង្គ្រោះ ខណៈក្រុមគ្រូពេទ្យទៅដល់បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង