Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញារក្សាទុក ចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់

ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញារក្សាទុក ចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះថា មុខសញ្ញារក្សាទុក ចែកចាយគ្រឿងញៀនខុសច្បាប់យ៉ាងសកម្មម្នាក់ នៅស្រុកមោងឫស្សី ត្រូវបានកម្លាំងជំនាញស្រុកចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែមីនាម្សិលមិញនេះ លោកបានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រុមទី០៩ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេង ឈាវណ្ណ ហៅក្រពើ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-កាបូបលុយចំនួន ០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង