Banner KNP Detail Top

ដឹងមូលហេតុហើយ! ករណីក្រុមហ៊ុនរោងចក្រY&Wបិទទ្វារនេះ ដោយថៅកែ បានរត់ចោលរោងចក្រ

ដឹងមូលហេតុហើយ! ករណីក្រុមហ៊ុនរោងចក្រY&Wបិទទ្វារនេះ ដោយថៅកែ បានរត់ចោលរោងចក្រ

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នំា២០២៤នេះ ក្រសួងការងារ នឹងប្ដឹងក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។ ក្រសួងបានបញ្ជាក់ថា ករណីក្រុមហ៊ុនបិទទ្វារនេះ ដោយថៅកែបានរត់ចោលរោងចក្រ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅ ថ្ងៃទី ០៩ខែ មីនា ឆ្នាំ២០២៤ បិទផ្លូវធ្វើកូដកម្មទាមទាតវ៉ា ដែលមានចំនួនកម្មករប្រហែល៤០០៩នាក់ ស្រី២៦៣៦នាក់ ប្រធានសហពន័សហជីពសេរីដើម្បីកម្មករខ្មែរ ខាងមុខរោងចក្រY&W ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មាន ករណីនេះ ស្ថិតនៅផ្លូវ២១៧ ភូមិព្រៃជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង