Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ម្នាក់ទៀតរត់គេចខ្លួន ករណីរក្សាទុកជួញដូរសារធាតុញៀន ដោយខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ម្នាក់ទៀតរត់គេចខ្លួន ករណីរក្សាទុកជួញដូរសារធាតុញៀន ដោយខុសច្បាប់


ខេត្តកណ្តាល៖ បង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនបានជនសង្ស័យ២នាក់ម្នាក់ទៀតរត់គេចខ្លួនពាក់ព័ន្ធនឹងករណីជួញដូររក្សាទុកដើម្បីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ហេតុការណ៍នេះនារសៀលនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៤ នៅចំណុចភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖១.ឈ្មោះ អ៊ុន រដ្ឋា ហៅប្រុស ភេទប្រុស អាយុ២០ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរស្នាក់នៅភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
២.ឈ្មោះ ថន រ៉ាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!៣.ឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន :
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់
២-ទូរស័ព្ទដៃម៉ាកNOKIAអិនចុចពិលពណ៏ខ្មៅចំនួន០១គ្រឿង
៣-ឧប្បករណ៍ប្រើប្រាស់មួយចំនួន

ហេតុការណ៍មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនម្នាក់កំពុងដើរតាមផ្លូវកម្លាំងយើងមានការសង្ស័យក៏ឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់លាក់ទុកនៅក្នុងកញ្ចប់បារី។

ភ្លាមៗនោះលោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនៅក្នុងកញ្ចប់បារីនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ២០-០០០៛(ពីម៉ឺនរៀល)។

ឃាត់ខ្លួនជនសង្ស័យឈ្នោះ ថន- រ៉ាវីដ ម្នាក់ទៀតរួចឆែករកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀ០១កញ្ចប់ដាក់លាក់ទុកនៅក្នុងកញ្ចប់បារី។ ចំណែកឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានរត់(គេចខ្លួនបាត់)នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ថន រ៉ាវីដ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនោះជារបស់ខ្លួនដែលបានទិញឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ១៥-០០០៛(មួយម៉ឺនប្រាំពាន់រៀល)ពិតប្រាកដមែ។
កន្លងមក ឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានប្រើឲ្យខ្លួនយកថ្នាំញៀនទៅលក់ឲ្យគេជាញឹកញាប់។

ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង