Banner KNP Detail Top

ឃាត់ខ្លួនបុរសម្នាក់ ប្រើប្រាស់កាំភ្លើងខ្លីមួយដើម ដើរភ្ជង់គំរាមគេឯង

ឃាត់ខ្លួនបុរសម្នាក់ ប្រើប្រាស់កាំភ្លើងខ្លីមួយដើម ដើរភ្ជង់គំរាមគេឯង ធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច

ខេត្តព្រៃវែង ៖ កាលពី យប់ថ្ងៃទី៩ ខែមីនា ឆ្នំា២០២៤នេះ ចាប់ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានចោទប្រកាន់ថា បុរសរូបនោះបានប្រើប្រាស់កាំភ្លើ.ងខ្លីមួយដើម ដើរភ្ជ.ង់គំរា.មគេឯង ធ្វើឱ្យប្រជាពលរដ្ឋមានការភ័.យខ្លា.ច ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ឌី គឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនិវត្តន៍ជន រស់នៅភូមិពពេល ឃុំក្របៅ ស្រុកកម្ចាយមារ ខេត្តព្រៃវែង ។
ជនសង្ស័យបានយកកាំភ្លើ.ងខ្លីម៉ាករ៉ូឡូ ពណ៌ស ស្នាប់ដៃពណ៌ក្រហម ស្រោមពណ៌ខ្មៅ គ្មានគ្រាប់ដើរគំរា.មកំហែងកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងភូមិ ធ្វើឱ្យពួកគាត់មានការភ័.យខ្លា.ច ទើបរាយការណ៍ប្ដឹងមកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនបុរសរូបនោះតែម្ដង ។


កម្លាំងនគរបាលស្រុកកម្ចាយមារ មិនទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុនៅឡើយទេ ថាហេតុអ្វីបានជាជនសង្ស័យរូបនេះ ប្រើប្រាស់កាំភ្លើ.ងអត់គ្រាប់ ដើរភ្ជ.ង់គំរា.មគេបែបនេះ ហើយតើកាំភ្លើ.ងនេះជនសង្ស័យបានមកពីណា? ហើយពីមុនរូបគេធ្វើការអ្វី? ទើបមានកាំភ្លើងបែបនេះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកម្ចាយមារ ៕

អត្ថបទដែលជាប់ទាក់ទង