Banner KNP Detail Top

រថយន្តមួយគ្រឿង ខណៈពេលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបុកខ្ទាតជាច្រើនម៉ែត្រ

រថយន្តមួយគ្រឿង ខណៈពេលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើងបុកខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឱ្យរងការខូចខាតរថយន្ត

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅទល់មុខតុលាការយោធា អយ្យការយោធា ស្ថិតសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ មានកម្មវិធីមង្គលការមួយនៅក្នុងតុលាការយោធា និងអយ្យការយោធា បន្ទាប់មករថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8509 បានបើកចេញពីកម្មវិធីមង្គលការនោះ ហើយបើកឆ្លងផ្លូវដែកក្នុងទិសដៅពីជើងទៅត្បូង ស្របពេលមានរថភ្លើងបើកពីខេត្តចូលក្រុង ក្នុងទិសដៅពីលិចទៅកើត ពេលរថយន្តបើកឆ្លងផ្លូវដែកបានបន្តិច ក៏ស្រាប់តែរថភ្លើងបើកបុកខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលគ្រោះថ្នាក់ភ្លាមៗ រថភ្លើងបានបើកបន្តដំណើរទៅមុខបាត់ ទុកឱ្យតំណាងខាងរថភ្លើងនៅដោះស្រាយ ចំណែកខាងរថយន្តនេះ បានជជែកយ៉ាងតឹងសរសៃ ក ដាក់គ្នា ។


សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានមកដល់ ហើយបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង