Banner KNP Detail Top

ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ករណីហិង្សា

ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ករណីហិង្សា នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ជនសង្ស័យមានឈ្មោះស្លូ ថាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀងនិងឈ្មោះ ឡូត ប៉ក ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រកកំពង់រោទ៍ខេត្តស្វាយរៀង។
ជនសង្ស័យទាំងពីរនាក់នេះ បានយកពូថៅកាប់ទៅលើឈ្មោះ សយ ក្រត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងកំពឹសឃុំខ្សែត្រ ស្រុកកំពង់រោទ៍ (ជនរងគ្រោះ) បណ្តាលអោយដាច់ថ្ពាល់ផ្នែកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រដេរបួនថ្នេរ និងឈ្មោះសយ រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង(ជនរងគ្រោះ) បណ្តាលអោយរងរបួសចំកណ្តាលចិញ្ចើម។
ចំណែកឈ្មោះនាង នាត ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងត្រូវបានឈ្មោះ សយ រស់ យកព្រនង់មែកប្រេងខ្សល់មកវាយចំក្បាលផ្នែកខាងឆ្វេងបណ្តាលអោយដាច់រយះប្រវែង៤សង់ទីម៉ែត្រ(ត្រូវជាម្តាយបង្កើតជនសង្ស័យ)។


ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើឈ្មោះសយ ក្រតនិងឈ្មោះសយ រស់ ប្រាកដមែន។
ចម្លើយសារភាពជនទាំង៤នាក់រួចមក សមត្តកិច្ចយើងបានសុំយោបល់ព្រះរាជអាជ្ញាសាលាដំបូង ខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនទាំង៤នាក់កសាងសំណុំរឿងចាត់ការតាមនីតិវិធិច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា អ្នកទាំងនោះគឺមានគំនុំនឹងគ្នានាពេលកន្លងមក និងបានយកវត្ថុរឹងចោលដំបូលផ្ទះដាក់គ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង