Banner KNP Detail Top

បុរសម្នាក់ មកផឹកស៊ីនៅចិញ្ចើមផ្លូវតែម្នាក់ឯង ហៅអ្នកលក់ស្រា និងសាច់ក្លែម២នាក់ប្ដីប្រពន្ធ មកផឹកស៊ីជាមួយ ស្រាប់តែ

បុរសម្នាក់ មកផឹកស៊ីនៅចិញ្ចើមផ្លូវតែម្នាក់ឯង ហៅអ្នកលក់ស្រា និងសាច់ក្លែម២នាក់ប្ដីប្រពន្ធ មកផឹកស៊ីជាមួយ ស្រាប់តែប្រពន្ធមកដល់ ឈ្លោះគ្នា និងវាយគ្នាទៅវិញ ទៅមក

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ខាងលើជិះម៉ូតូមួយគ្រឿងមកហៅឱ្យដាក់ស្រាឱ្យហូប ខណៈពេលបុរសរូបនោះហូបស្រាតែម្នាក់ឯង ក៏បានហៅគាត់ ព្រមទាំងប្រពន្ធគាត់ឱ្យហូបជាមួយ ។ ពេលកំពុងហូប ក៏ស្រាប់តែប្រពន្ធរបស់បុរសនេះមកដល់ ហើយក៏បានឈ្លោះប្រកែកគ្នាជាមួយបុរសជាប្ដី ដោយវាយគ្នាទៅវិញទៅមក និងវាយកម្ទេចម៉ូតូខ្លួនឯង បណ្ដាលឱ្យខ្ទេច ដោយមិនដឹងហេតុផល នោះឡើយ ។ ជម្លោះនេះ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុភ្លាមៗ និងបានណែនាំប្ដីប្រពន្ធខាងលើកុំឱ្យពួកគាត់ឈ្លោះប្រកែកគ្នាបែបនេះទៀត ។ បន្ទាប់មកក៏ស្រាប់តែប្ដីប្រពន្ធទាំង២នាក់ បាននាំគ្នាទៅផ្ទះភ្លាមៗអស់ទៅ ៕

អត្ថបទដែលជាប់ទាក់ទង