Banner KNP Detail Top

ចាប់ជនជាតិវៀតណាម ២៦នាក់ រួមសម្ភារៈគ្រឿងចក្រជាច្រើនគ្រឿង

ចាប់ជនជាតិវៀតណាម ២៦នាក់ រួមសម្ភារៈគ្រឿងចក្រជាច្រើនគ្រឿង ចូលជីករ៉ែមាសនៅតំបន់កន្ទុយនាគក្នុងឧទ្យានជាតិវិរៈជ័យ

ខេត្តរតនគិរី ៖ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមជាច្រើននាក់លួចចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ត្រូវបានរួមទាំងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងទៀតផងដែរតំបន់កន្ទុយនាគក្នុងឧទ្យានជាតិវិរៈជ័យ។ យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយក រ៉ែមាសខុសច្បាប់នោះដឹកនាំដោយលោកម៉ា វិចិត្រ អភិបាលរងខេត្ដ សម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។
នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះបាននាំនៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងភស្ដុតាងទៅសាលាដំបូងខេត្ត។
ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឲ្យជាមធ្យោបាយប្រព្រឹត្តបទល្មើសជីកយករ៉ែមាសខុសច្បាប់នោះ បានរក្សាទុកនៅនិងកន្លែង។


នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះដែរ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។
ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះ ប្រជាពលរដ្ឋ រួមនិងមន្ត្រីស្អាតស្អំមួយចំនួនបានទទួចសុំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្មនការគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិនិងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង