Banner KNP Detail Top

ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត

ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២៣ ២០២៤

ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្ត ស្ដីទី បានអញ្ជើញជា អធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លី សាមី ប្រធាន មន្ទីរអប់រំ យុវជន និង កីឡាខេត្ត មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានការិយាល័យអប់រំក្រុង/ស្រុកទាំង៥ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង