Banner KNP Detail Top

ឃាត់ក្រុមសិស្សសាលា ដែលនាំគ្នាគេចពីសាលាទៅបង្ហោះម៉ូតូ មានចំនួន៥នាក់

ឃាត់ក្រុមសិស្សសាលា ដែលនាំគ្នាគេចពីសាលាទៅបង្ហោះម៉ូតូ មានចំនួន៥នាក់

តាកែវ ៖ ក្រុមក្មេងគេចសាលានិងនាំគ្នាបង្ហោះម៉ូតូនៅសាលាវិទ្យាល័យគិរីវង់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកមកអោយបង្ហោះនៅអធិដ្ឋាននគរបាលស្រុកគិរីវង់ ជាក់ស្តែងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកបានបញ្ជាអោយលោកវរសេនីយ៍ទោ ទៀ សូរិយា អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ធ្វើការឃាត់ក្រុមសិស្សសាលាដែលនាំគ្នាគេចពីសាលាទៅបង្ហោះម៉ូតូមានចំនួន៥នាក់ ស្មើ២ម៉ូតូ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល ហើយអោយត្រឡប់ទៅវិញ ក្នុងករណីលើកក្រោយមិនរាងចាល និងចាត់វិធានការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង