Banner KNP Detail Top

ឈឿង ល្វៃ នឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ I-1 WORLD CAMPION GOLD BELT នៅទីក្រុងហុងកុង

ឈឿង ល្វៃ នឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ I-1 WORLD CAMPION GOLD BELT នៅទីក្រុងហុងកុង

ភ្នំពេញ ៖ នាគរាជខ្មៅ ឈឿង ល្វៃ នឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ I-1 WORLD CAMPION GOLD BELT នៅទីក្រុងហុងកុង ថ្ងៃទី ១២ ខែមីនា ចាប់ពីម៉ោង ៧ យប់តទៅ ដោយមានការផ្សាយផ្ទាល់ពីទំព័រផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ។
ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិនៅថ្ងៃទី ១២ នេះ នាគរាជខ្មៅ ឈឿង ល្វៃ បានពង្រឹងការហាត់ជើង និងការហាត់ក្បាច់ការពារបន្ថែមយ៉ាងសកម្មដើម្បីសន្សំភាគរយនៃការឈ្នះដណ្តើមយកខ្សែក្រវាត់មកជូនប្រទេសកម្ពុជា ក៏ដូចជាបង្កើតទស្សនីភាពថ្មីអស្ចារ្យមួយទៀតរបស់គុនខ្មែរសម្រាប់ទស្សិកជនជាតិ និងអន្តរជាតិ ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា ។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង វើក បាននាំយកការប្រកួតគុនខ្មែរដើរជុំវិញទូទាំងខេត្តក្រុងប្រទេសកម្ពុជាអស់រយៈពេល៣រដូវកាលមកហើយដោយមានកីឡាករប្រកួតដណ្តើរខ្សែប្រវាត់អន្តរជាតិ IPCC អស់ចំនួន ៣ គ្រឿង ហើយ វើក ក៏បាននាំស្តេចប្រដាល់ភូមា ដាវ លីឌុច មកប្រកួតលើសង្វៀន ៨ ទិស របស់ខ្លួន បង្កើតជាប្រវិត្តិសាស្ត្រដ៏កក្រើកមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសដទៃទៀតជុំវិញពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង