Banner KNP Detail Top

ជនរងគ្រោះ២នាក់ ត្រូវបានជនស៊ីវិលមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់ និងឃាត់ខ្លួនដោយចោទប្រកាន់ថា

ជនរងគ្រោះ២នាក់ ត្រូវបានជនស៊ីវិលមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់ និងឃាត់ខ្លួនដោយចោទប្រកាន់ថា ជិះម៉ូតូបុកគេហើយព្យាយាមរត់ បង្កឲ្យមានការភ្ញាក់ផ្អើល ចុងក្រោយ ឆ្លើយថា យល់ច្រឡំទៅវិញ

ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងចំណុចភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ចេញមកពីម្ដុំវត្តភ្នៀតសម្ពលី ធ្វើដំណើរលុះមកដល់ឈូកវ៉ា២ ស្រាប់តែត្រូវបានកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀ.នមួយក្រុម ស្លៀកពាក់ខោអាវស៊ីវិល ជិះម៉ូតូដេញតាមស្ទាក់ពួកគាត់អោយឈប់ នៅពេលនោះជនរងគ្រោះទាំងពីរនាក់ភ័យមិនព្រមឈប់ ក៏នាំគ្នាជិះម៉ូតូរត់គេចរហូតមកដល់ចំណុចខាងលើ រត់លែងរួច ត្រូវបានខាងជនស៊ីវិលទាំងនោះឃាត់ខ្លួនដោយចោទថា បុ.កគេរត់ និងធ្វើការឆែកឆេរខ្លួនប្រាណ ដោយមិនមានអ្វី ក៏ឆ្លើយថា យល់ច្រឡំទៅវិញ ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ចេញមករោមព័ទ្ធជុំវិញឃាត់ជនស៊ីវិលមិនអោយទៅណា លុះខាងសមត្ថកិច្ចមូលដ្ឋានចុះមកដល់សួរនាំឆ្លើយបកស្រាយប្រាប់ប្រជាពលរដ្ឋថា ជាកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀ.នចុះធ្វើការងារតាមរកមុខសញ្ញាសង្ស័យ តែឃាត់ខុសទើបប្រជាពលរដ្ឋយល់ព្រមនាំគ្នាលែងឃាត់វិញ ។
ករណីនេះ ខាងប្រជាពលរដ្ឋខឹងខ្លាំងមិនពេញចិត្តរាល់សកម្មភាពដែលចុះចាប់មុខសញ្ញាមិនស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ មិនដឹងមួយណាសមត្ថកិច្ចនោះទេ ។ សមត្ថកិច្ចមូលដ្ឋានបកស្រាយបញ្ជាក់ប្រាប់ថា ជាការយល់ច្រឡំ ឃាត់ខុសមុខសញ្ញារួចក៏អោយជនរងគ្រោះទាំងពីរនាក់ត្រឡប់ទៅវិញ ចំណែកប្រជាពលរដ្ឋបានបំបែកជួរនាំគ្នាចូលផ្ទះរៀងៗខ្លួនអស់ ៕

អត្ថបទដែលជាប់ទាក់ទង