Banner KNP Detail Top

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បានថ្លែងអំពាវនាវឲ្យអ្នកលក់ផលិតផលធ្វើឲ្យស្បែកសទាំងឡាយ គិតគូរពីបញ្ហាសុខភាពអ្នកប្រើប្រាស់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បានថ្លែងអំពាវនាវឲ្យអ្នកលក់ផលិតផលធ្វើឲ្យស្បែកសទាំងឡាយ គិតគូរពីបញ្ហាសុខភាពអ្នកប្រើប្រាស់

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យអ្នកលក់ផលិតផលធ្វើឲ្យស្បែកសទាំងឡាយគិតគូរពីបញ្ហាសុខភាពអ្នកប្រើប្រាស់ ហើយបើមិនបានធ្វើបុណ្យទេ កុំយកបាបឲ្យពួកគាត់ជាអ្នកប្រើប្រាស់អី ។
ថ្លែងក្នុងពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ខេត្តកណ្តាល នាព្រឹកថ្ងៃ១៣ មីនានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា «អ្នកខ្លះចង់ល្អ ខ្ញុំសុំអារឿងនេះ ខ្ញុំមានកូនទាហានម្នាក់យកទៅពេទ្យសង្គ្រោះបន្ទាន់ ធម្មជាតិម៉ែបង្កើតមកប៉ុណ្ណាយកប៉ុណ្ណឹងទៅ គាត់សម្បុរចង់ស ជាងខ្ញុំផង គាត់ទៅចង់សស្គុះយកឡេមកលាប ហើយស្បោងមករុំខ្លួនឯង ទាល់តែចុងក្រោយដង្ហក់ខ្លាំងយកទៅពេទ្យមិនចង់ទាន់» ។
សម្ដេចធិបតីបានបន្តថា «បងប្អូនដែលលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាពអ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឲ្យគាត់ ផលិតផលយើងជោគជ័យ ប៉ុន្តែត្រូវទទួលខុសត្រូវ ហើយអ្នកប្រើសូមឲ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើយើងចង់ស្រកគីឡូត្រូវធ្វើការហាត់ប្រាណ ហើយការហាត់ប្រាណនេះ គឺសប្បាយណាស់ គ្រាន់តែមានធុងបាសមួយចាក់ភ្លេងរាំកាយវិការ គឺអាចដុតជាតិខ្លាញ់ក្នុងខ្លួនបានហើយ ។
ក្នុងឱកាសនោះដែរ សម្ដេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព ព្រោះថា សុខភាពនេះ គឺសំខាន់ណាស់ ៕

អត្ថបទដែលជាប់ទាក់ទង