Banner KNP Detail Top

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បន្តដឹកនាំគណៈប្រតិភូអន្តរជាតិដៃគូអភិវឌ្ឍន៍ចុះពិនិត្យជាក់ស្ដែងដើម្បីឈានដល់ការអនុវត្ដគម្រោង (IWRM) ក្នុងខេត្ដបាត់ដំបង

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បន្តដឹកនាំគណៈប្រតិភូអន្តរជាតិដៃគូអភិវឌ្ឍន៍ចុះពិនិត្យជាក់ស្ដែងដើម្បីឈានដល់ការអនុវត្ដគម្រោង (IWRM) ក្នុងខេត្ដបាត់ដំបង

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូអន្តរជាតិដៃគូអភិវឌ្ឍន៍ចុះពិនិត្យជាក់ស្ដែងដើម្បីឈានទៅអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅក្នុងភូមិសាស្រ្តប្រព័ន្ធធារាសាស្រ្តកង្ហត ខេត្តបាត់ដំបង។
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា បេសកកម្មនេះមានការអញ្ជើញចូលរួមដោយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Ryutaro Takaku ប្រធានក្រុមបេសកកម្ម ADB និងសហការី លោកស្រី Bo Zhang ប្រធានក្រុមបេសកកម្ម AIIB និងសហការី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ជុំវិញសាលាខេត្តបាត់ដំបង លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកពាក់ព័ន្ធនានា មេឃុំពាក់ព័ន្ធទាំងអស់ និងសហការីជាតិ-អន្តរជាតិដែលបានអញ្ជើញមកពីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង (PMU) របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងដំណើរបេកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំគណៈប្រតិភូទាំងអស់ខាងលើធ្វើសកម្មភាពសំខាន់ៗដូចខាងក្រោមនេះ៖
១) ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង (IWRM) នាពេលដ៏ខ្លីខាងមុខនេះនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ នាពេលនោះផងដែរ អង្គប្រជុំក៏បានធ្វើការផ្សព្វផ្សាយស្តីពីការដោះស្រាយផលប៉ះពាល់ដែលបានកើតឡើងដោយសារគម្រោង និងបណ្តានីតិវិធីដ៏ទៃទៀតដែលធានាដល់ការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។ ក្រសួង និង ADB ក្រោមកិច្ចសហការដ៏រឹងមាំបំផុតពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការពង្រឹងគណៈកម្មាធិការអាងទន្លេថ្នាក់ខេត្តដែលមានស្រាប់ឱ្យកាន់តែមានលក្ខណៈរឹងមាំល្អប្រសើរឡើង។
២) ចុះធ្វើការពិនិត្យជាក់ស្តែងលើទីតាំងតំបន់អនុវត្តគម្រោងក្នុងស្រុកសង្កែ ស្រុកកោះក្រឡ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង