Banner KNP Detail Top

អបអរសាទរកំពូលកីឡាករគុនខ្មែរ នាគរាជខ្មៅ ឈឿង ល្វៃ ដែលបានផ្តួលកីឡាករប្រដាល់ថៃ Fahsang ក្នុងទឹកទី ១

អបអរសាទរកំពូលកីឡាករគុនខ្មែរ នាគរាជខ្មៅ ឈឿង ល្វៃ ដែលបានផ្តួលកីឡាករប្រដាល់ថៃ Fahsang ក្នុងទឹកទី ១

ភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតភេសជ្ជៈ ចូលរួមអបអរសាទរកំពូលកីឡាករគុនខ្មែរ នាគរាជខ្មៅ ឈឿង ល្វៃ ដែលបានផ្តួលកីឡាករប្រដាល់ថៃ Fahsang ក្នុងទឹកទី ១ និងយកឈ្នះពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករប្រដាល់អាល្លឺម៉ង់ Elysee Kochiese ដណ្តើមយកខ្សែក្រវាត់ I-1 WORLD CHAMPION GOLD BELT ពីការប្រកួតអន្តរជាតិនៅទីក្រុងហុងកុង ។
កីឡាករ ឈឿង ល្វៃ រាល់ការចំណាយទាំងអស់ដើម្បីទៅប្រកួតនៅទីក្រុងហុងកុង បានយករថយន្តទំនើប Rolls Royce ទៅទទួលកីឡាកររូបនេះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដ្បិតបានឈ្នះខ្សែក្រវាត់ជូនប្រទេសកម្ពុជា និងលើកកម្ពស់គុនខ្មែរលើឆាកអន្តរជាតិឱ្យកាន់តែល្បីមួយកម្រិតទៀត ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ២,៥០០ ដុល្លារ បន្ថែមពីលើការចំណាយផ្សេងៗ និងទទួលស្វាគមន៍ជាមួយអាហារពេលល្ងាចនៅភោជនីយដ្ឋានលំដាប់កំពូល Paradise Dynasty Cambodia ជូនដល់កីឡាករ ឈឿង ល្វៃ ព្រមទាំងត្រៀមបើកសន្និសីទសារព័ត៌មានក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យអ្នកសារព័ត៌មានក៏ដូចជាអ្នកគាំទ្រគុនខ្មែរ មានឱកាសសំណេះសំណាលជាមួយកំពូលកីឡាករគុនខ្មែររូបនេះផ្ទាល់ ក៏ដូចជាស្វែងយល់ពីព្រឹត្តិការណ៍ផ្សេងៗដែល ខ្មែរ ប៊ែវើរីជីស នឹងត្រៀមសម្រាប់គុនខ្មែរនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង