Banner KNP Detail Top

បង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នៅស្រុកស្អាង

បង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នៅស្រុកស្អាង

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី១កន្លែង នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបានលក់ចែកចាយតាមបណ្តាញសង្គម TikTok ដាក់ឈ្មោះថា ជាងរិទ្ធ។


សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១នាក់ និងដកហូតបានវត្ថុតាង រួមមាន ឧបករណ៍ឆក់ចំនួន៦គ្រឿង និងសម្ភារៈផលិតឧបករណ៍ឆក់មួយចំនួនទៀត។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ តាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង