Banner KNP Detail Top

ឃាត់ខ្លួនជនជាតិហ្វាំងឡង់ រុស្ស៊ី និងខ្មែរ ០៣នាក់

ឃាត់ខ្លួនជនជាតិហ្វាំងឡង់ រុស្ស៊ី និងខ្មែរ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសចំនួន២នាក់ និងខ្មែរម្នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ករណីទី១, កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ IGOR KONONOV ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ជនជាតិហ្វាំងឡង់ ។


ចាប់យកវត្ថុតាងរួមមាន៖
– គ្រឿងញៀនប្រភេទ លីហ្សែហ្សិដ(lysergide) ១សន្លឹក
– កញ្ឆាក្រៀម ២ កញ្ចប់
– ផ្សិតចំនួន ១
– ទឹកសារធាតុលីហ្សែរហ្សិដនៅក្នុងសឺរាំង
– ម៉ូតូ ១ គ្រឿង
-ទូរស័ព្ទដៃ ០១គ្រឿង
– ខ្សៀសម្រាប់ជក់កញ្ឆា ១
– លិខិតឆ្លងដែន ១
បន្ទាប់ពីបានសាកសួរជនសង្ស័យរួចមក នៅវេលាម៉ោង១៧ និង ៣០នាទីល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ស្ថិតនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ឈ្មោះ KALENKINIVAN ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ រុស្ស៊ី រស់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
ដកហូតវត្ថុតាងរួមមាន៖
– ជញ្ជីងអេឡិចត្រូនិក ៣ គ្រឿង
– កញ្ឆាក្រៀម ៤ កញ្ចប់និងកន្លះចាន
– ឧបករណ៍សម្រាប់ជក់ ១ កំប្លេរ
– ក្រដាសសម្រាប់មូលកញ្ឆា ៥ ដុំ
– ខ្សៀរសម្រាប់ជក់កញ្ឆា ៨
– ឧបករណ៍សម្រាប់កិនកញ្ឆា ២គ្រឿង
– សឺរាំងសម្រាប់ចាក់ ១
– ទូរស័ព្ទ ១គ្រឿង និងប័ណ្ណការងារ ១ ។
ដោយឡែកនៅថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្មាន មូសគហ្វី ភេទប្រុស អាយុ ២៤ឆ្នាំ នៅក្រុងកំពត ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាក់ស្ដែង។
ជនសង្ស័យទាំង០៣នាក់នេះ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង