ប្រទះឃើញសាកស…ព..ដេ…កស្លា…ប់ នៅចំណុចច្រកត្នោត
ប្រទះឃើញសាកសពដេកស្លាប់ នៅចំណុចច្រកត្នោត ភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ
ខេត្តក្រចេះ : នៅថ្ងៃទី១៩.០៣.២០២៤ ប្រទះឃើញសាកសពដេកស្លាប់ នៅចំណុចច្រកត្នោត ភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ ។ សពឈ្មោះ ញ៉ែម ម៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំនេះ (សភាពសពស្អុយរលួយ) ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំបូរ សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពីពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ជំនាញសន្និដ្ឋានបានថា(បានស្លាប់ដោយសារខ្យល់គរ) ។
ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចយើងបានប្រគល់សពអោយទៅគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕