Banner KNP Detail Top

លោក ចាន់ រតនា អភិបាលរង អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះចំនួន ០៣ គ្រួសារ

លោក ចាន់ រតនា អភិបាលរង អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះចំនួន ០៣ គ្រួសារ ក្នុងស្រុកកោះញែក

មណ្ឌលគិរី ៖ នៅរៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក ចាន់ រតនា អភិបាលរងខេត្ត លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត លោកអភិបាលរងស្រុក លោកសមាជិកក្រុមប្រឹក្សាស្រុក និង យុវជនទិសអាគ្នេយ៍ ព្រមទាំង សហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិការបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជនផ្តល់ជូនដល់គ្រួសាររងគ្រោះចំនួន ០២ គ្រួសារ ក្នុងស្រុកកោះញែក និង បន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុង ស្រុកលំផាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង