Banner KNP Detail Top

នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់

នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០២ ភូមិព្រៃ ស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពេីលួច (លួចម៉ូតូ) មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ កែវ កឿន ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ/លេខ ម៉ាស៊ីនND125 ME-56 02118ស្លាកលេខ ពោធិ៍សាត់ 1J-4799 ខណ:កំពុងធ្វេីសកម្មភាពនេះត្រូវម្ចាស់ម៉ូតូឃេីញទាន់ ហេីយជនសង្ស័យចុះពីលេីម៉ូតូរត់គេចខ្លួនបាត់។
ភ្លាមៗជនរងគ្រោះបាដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហេីយផ្តេីមពីបញ្ហានេះ និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនជនសង័្សយឈ្មោះ លាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់រីឯម៉ូតូប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង