Banner KNP Detail Top

(ទន្សោងចំនួន២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ

(ទន្សោងចំនួន២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ ដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា

ខេត្តសៀមរាប ៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដើរល្បាត បានជូបសត្វព្រៃ (ទន្សោងចំនួន២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ ដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា នៅ តាមព្រៃ។

បើតាមប្រសាសន៍របស់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា មានបងប្អូនបានប្រទះឃើញសត្វទន្សោងដ៏កម្រនះ ចូលមកផឹកទឹក តាមដងអូរ ខណៈពួកគាត់នាំគ្នាមើលគោ ដូច្នេះសូមបងប្អូន ប្រសិនបើឃើញមេត្តាជួយរាយការណ៍មក រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ជាពិសេសសូមជួយរក្សាការពារទាំងអស់គ្នា ដើម្បីជាផលប្រយោជន៍ ប្រទេសជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង