Banner KNP Detail Top

បុរសម្នាក់ បើករថយន្តរេចង្កូតបុកឡំប្រឺតា បណ្តាលឱ្យរងការខូចខាត

បុរសម្នាក់ បើករថយន្តរេចង្កូតបុកឡំប្រឺតា បណ្តាលឱ្យរងការខូចខាត តែមិនមាននរណាម្នាក់រងរបួស

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសចំណាស់ម្នាក់ បើករថយន្តតាមផ្លូវសុខៗ សង្ស័យងងឹតមុខ ក៏រេចង្កូតទៅបុកឡំប្រឺតា ពេញទំហឹង បណ្តាលឱ្យខ្ទាតជិត ១០ម៉ែត្រ បង្កការខូចខាត តែមិនមាននរណាម្នាក់រងរបួសឡើយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញឡំប្រឺតាមួយគ្រឿង ពណ៌ក្រហម កំពុងឈប់នៅលើចិញ្ចើមផ្លូវ ខណៈនោះក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ហុីឡុច រ៉េវូរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-1246 បើកបរដោយបុរសចំណាស់ម្នាក់ តាមបណ្តោយផ្លូវ ព្រះសីហនុ (274) ខណៈមកដល់ចំណុច ជិតនិងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួនណាត ក៏ស្រាប់តែរេចង្កូតទៅបុកឡំប្រឺតា ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្តាលឱ្យឡំប្រឺតា ខ្ទេចមួយចំហៀងតែម្តង ។ ចំណែករថយន្ត រងការខូចខាត ចំហៀងខាងឆ្វេង ផ្នែកខាងមុខនៃរថយន្ត ទាំងស្រុង ។ ប៉ុន្តែមិនបាន បង្កអោយនរណាម្នាក់ រងរបួសឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបន្តទាក់ទងទៅ កម្លាំងជំនាញ នៃការិយាល័យចរាចណ៍ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្ត រួមនិងឡំប្រឺតា យកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង