Banner KNP Detail Top

បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានច្បាប់អនុញ្ញាត

កំពង់ធំ ៖ នៅ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ ដោយអនុវត្តបទបញ្ជារបស់លោក ឧ.ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងចំនួន ៥នាក់រថយន្ត១គ្រឿង ដឹកនាំដោយ វ.ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេរសាបចំនួន ៣នាក់រថយន្ត៣គ្រឿង ដឹកនាំដោយលោក ហោ ភាជ នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ នៅចំណុចនិយាមការលេខ ( 496463_1441984 ) ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ

ប្រភពព័ត៌មានបានបញ្ជាក់ថា ឃាត់បានរថយន្តចំនួន ១គ្រឿង ម៉ាកLEXUS R.X300ពណ័ទឹកមាស ពាក់ស្លាកលេខ2AN16601គ្រឿង នឹង ឈើអាប្រភេទលេខ១ ត្រសេក ចំនួន១៥ដុំ ស្មើនិង០,៦១៨ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងនេះ សមត្ថកិច្ចរឹបអូសនាំយកមករក្សាទុកបណ្តោះអាសន្ន នៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីជំនាញអនុវត្តន៍នីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង