Banner KNP Detail Top

កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយអាជ្ញាធរអប្សរា

កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយអាជ្ញាធរអប្សរា និងកម្លាំងនគរបាលទេសចរណ៍ បានជួយសង្រ្គោះភ្ញៀវទេសចរណ៍ម្នាក់

អង្គរវត្ត៖ កាលពីថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយអាជ្ញាធរអប្សរានិងកម្លាំងនគរបាលទេសចរណ៍បានជួយសង្រ្គោះភ្ញៀវទេសចរណ៍ម្នាក់ឈ្មោះGI mea ជនជាតិអាមេរិកកាំងភេទប្រុសអាយុ៥៥ឆ្នាំ ដែលបានពុលអាហារ(ក្អួតនិងរាក) នៅក្នុងបន្ទប់ខាងលិចឈៀងខាងជើងនៃប្រាសាទបាយ័ន កម្ម្លាំងនគរបាលយើងបានសង្រ្គោះបឋមបានធូស្បើយ និងបានសែងគាត់ដាក់រថយន្តសង្រ្គោះមន្ទីពេទ្យអង្គរដើម្បីសង្រ្គោះ។

-នៅចំណុចខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន មានភ្ញៀវឈ្មោះ Angela Helen Jacks0n ជនជាតិអាលីម៉ង់ ភេទស្រី អាយុ៥៩ឆ្នាំ បានរអិលជើងដួលបណ្ដាលអោយពកចិញ្ចើមខាងឆ្វេង ភ្លាមៗនោះកម្លាំងយើងសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះបឋមបានធូរស្បេីយបន្តិច រួចគាត់ដើរទៅម៉ូតូកង់បីដោយខ្លួនឯងបាន ៕

អត្ថបទដែលជាប់ទាក់ទង