Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រ..វា..ងរ..ថ..យ..ន្តធុ..នធ្ង…ន់ បត់គៀរម៉ូតូ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធ្ងន់ បត់គៀរម៉ូតូ បណ្តាលអោយដួល រួចកិនពីលើអ្នករួមដំណេីរម៉ូតូម្នាក់ បណ្តាលអោយស្លាប់ និងអ្នកបើកបរម៉ូតូ រងរបួសស្រាល

ស្រុកកំពង់សីលា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់ បត់គៀរម៉ូតូបណ្តាលអោយដួល ហេីយកិ.នពីលេីអ្នករួមដំណេីរម៉ូតូម្នាក់បណ្តាលអោយស្លា.ប់ និងអ្នកបេីកបរម៉ូតូរងរបួ.សស្រាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៦:៣០នាទី នៅចំណុចលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅស្របគ្នា ពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពេលកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលហេីយរត់គេចខ្លួនពីកន្លែងកេីតហេតុបាត់។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា សាកសពត្រូវបានប្រគល់ទៅអោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

អត្ថបទដែលជាប់ទាក់ទង