បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង បំណងទៅយកប្រពន្ធ បែរជាត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូ តែមិនបានសម្រេច
បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង បំណងទៅយកប្រពន្ធ បែរជាត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូ តែមិនបានសម្រេច
ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបភី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1II-5328។ ដែលជិះចេញពីផ្ទះនៅក្រុងតាខ្មៅ ក្នុងបំណងទៅយកប្រពន្ធនៅឯពោតិ៍ចិនតុង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងដេញតាមពីក្រោយជនរងគ្រោះ និងបានធ្វើការវាយទៅលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោក៏ជិះរត់ចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈកើតហេតុ រួចក៏ផ្តួលម៉ូតូចោលរត់យករួចខ្លួនតែម្តង។ ខណៈពេលនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន៤នាក់បានបំរុងលើកយកម៉ូតូរបស់ជនរងគ្រោះជិះ តែស្របពេលនោះក៏មានប្រជាពលរដ្ឋដែលនៅជិតនោះបានស្រែកឆោឡោ ទើបជនសង្ស័យទំលាក់ម៉ូតូជនរងគ្រោះចុះ ហើយក៏ដកយកសោម៉ូតូរបស់ជនរងគ្រោះ រួចក៏នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ សមត្ថកិច្ចមូលដ្ឋានក៏បានចុះធ្វើការអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕