Banner KNP Detail Top

ស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ

ស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ

ភ្នំពេញ÷ ឆ្លើយតបនឹងសេចក្តីរាយការណ៍ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរមួយរូប ភេទប្រុស អាយុ៣៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ, ផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ប្រព្រឹត្តនៅតាមបណ្តាញសង្គម Twitter និងតាមបណ្តាញសង្គម Telegram កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់អំឡុងឆ្នាំ២០២៤ ។
ជនសង្ស័យនេះ ត្រូវបាននាយកដ្ឋានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំលឹកដល់សាធារណៈជនទាំងអស់ ឲ្យជៀសឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែនជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់នូវរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការទប់ស្កាត់មិនឲ្យកើតមានក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង