Banner KNP Detail Top

សពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរទៅជើង ចំណែកដៃមានជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ដោយសភាព

សពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរទៅជើង ចំណែកដៃមានជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ដោយសភាពសពដុតឆេះខ្លោចអស់ តើនេះជាករណីអ្វី គំនុំ ឬប្លន់សម្លាប់?

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ប្រទះឃើញស.ពជនរងគ្រោះនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស.ពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ ដោយឆេះខ្លោចមើលលែងស្គាល់ ក្នុងថ្លុកប្រឡាយអត់ទឹកមួយកន្លែង ។ បន្ទាប់ពីទទួលបានព័ត៌មានពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាសថា មានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់នៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុនេះ និងបានឃើញសាកសពជាមនុស្សប្រុស មានអាយុប្រហែល១៧ឆ្នាំ ដេកស្លា.ប់ក្នុងថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរទៅជើង ចំណែកដៃមានជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ដោយសភាពសពដុតឆេះខ្លោចអស់ មើលលែងស្គាល់ទៅហើយ ។


ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយទេ ចំណករការស្លា.ប់នេះគឺជាអំពើមនុស្សឃា.ត ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង