Banner KNP Detail Top

សមត្ថកិច្ចស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួច

សមត្ថកិច្ចស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួច

តាកែវ ៖ ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ចំណុចភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ មានករណីអំពេីលួច មួយបង្កឡេីងដោយជនសង្ស័យចំនួន ០៤នាក់ប្រដាប់ដោយដែកកាប់ និងញញួរ៖
១,ឈ្មោះ ណែម វ៉ិត ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ
២,ឈ្មោះ ណែម រ័ត្ន ភេទប្រុស អាយុ ៤០ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ
៣,ឈ្មោះ អុល វិបុត្រ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិនរាយណ៍ ឃុំលាយបូរ
៤,ឈ្មោះ ហ៊ន ចាន់រដ្ឋា ហៅ ហៀ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិធ្នង់រលីង ឃុំលាយបូរ ។
បានធ្វេីសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ហូ សាម៉ុល ភេស្រី អាយុ ៤៣ឆ្នាំ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ បម្រុងលួចយកសម្ភារៈ ប៉ុន្តែក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ នឹងបានចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់។
ដោយមានពាក្យបណ្ដឹងពីជនរងគ្រោះនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បច្ចុប្បន្នសមត្តកិច្ចយើងកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។


ក្រោយពេលធ្វេីការសាកសួរជនសង្ស័យទាំងបួននាក់ខាងលេីបានសារភាពថា ខ្លួនបានចូលលួចសម្ភារ:នៅផ្ទះរបស់ឈ្មោះ ហូ សាម៉ុល ចំនួន ០៣ដងមកហេីយ និងលួចបានសម្ភារ:ដូចជា៖
-លេីកទី១ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២០ លួចបានចានឆ្នាំងមួយចំនួន យកទៅលក់អោយឈ្មោះ រ៉េត ផល្លា ហៅ អែម ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិស្លា ឃុំលាយបូរ បានប្រាក់ចំនួន ១៥០,០០០រៀល។
-លេីកទី២ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២០ លួចបានទូរកញ្ចក់ចំនួន០១ គ្រែឈេីចំនួន ០១ យកទៅលក់អោយឈ្មោះ រ៉េត ផល្លា ហៅ អ៉ែម បានប្រាក់ចំនួន ១៨០,០០០រៀល ។
-លេីកទី៣ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២២ លួចបានសង្ក័សីចំនួន ២០សន្លឹក ទ្វាដែក ០១វង់ ខ្សែភ្លេីងចំនួន ៨០ម៉ែត្រ យកទៅលក់អោយឈ្មោះ រ៉េត ផល្លា ហៅ អែម ដដែល បានប្រាក់ចំនួន ២៣០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង