Banner KNP Detail Top

បុរសម្នាក់.. ស្លា..ប់..នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុក

បុរសម្នាក់.. ស្លា..ប់..នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុក រេចង្កូតទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើឈប់លក់លើចិញ្ចើមផ្លូវ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះប ស៊ីប ស៊ី អាយុ៤៥ឆ្នាំ មុខរបរ ជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអណ្តូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1JA-3113 ជិះតាបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈជិះមកដល់ចំណុចកើតហេតុបានធ្លាក់ជង្ហុកហើយរេចង្កូតទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើ ដែលចតលក់នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលអូសទៅមុខបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរអ្នកបើករ៉ឺម៉កដឹកផ្លែឈើ ក៏បានបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។


សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង