Banner KNP Detail Top

ឆេះកញ្ចុះអស់ប្រាំពីក្នុងហាងអាហារដ្ឋានជួបមិត្តសម្លាញ់

ឆេះកញ្ចុះអស់ប្រាំពីក្នុងហាងអាហារដ្ឋានជួបមិត្តសម្លាញ់ ដោយសារឆ្លងចរន្តអគ្គិសនី ស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ ហាងអាហារដ្ឋានយីហោជួបមិត្តសម្លាញ់ត្រូវបានទូស្សេចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះកញ្ចុះអស់ចំនួន៧ស្ថិតក្នុងភូមិព្រៃអិដ្ឋ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីវេលា រសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថា អាហារដ្ឋានមួយកន្លែងមានយីហោជួបមិត្តសំលាញ់ ស្ថិតនៅភូមិព្រៃអិដ្ឋ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ម្ចាស់ឈ្មោះ កាន រ៉ាម៉ូ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។


ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្ដាលឲ្យខូចខាតសម្ភារៈដូចខាងក្រោម ៖
ឆេះកញ្ចុះទំហំ២,៥ម៉ែត្រគុណ២,៥ម៉ែត្រ ធ្វើពីឬស្សីប្រក់ស្បូវអស់ចំនួន០៧កញ្ចុះ។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុ បណ្តាលមកពីទូស្សេចរន្តអគ្គិសនី។
សមត្ថកិច្ចយើងទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋយឺត ទើបមិនបានទៅពន្លត់ទាន់ពេលវេលា ដោយប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុជួយពន្លត់បានរលត់១០០%
និងមិនរាលដាលដល់ផ្ទះជុំវិញកន្លែងកើតហេតុទេ ករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សទេ៕

អត្ថបទដែលជាប់ទាក់ទង