Banner KNP Detail Top

យុវជនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអ..ត្ត..ឃា..ត(ច..ងក ស..ម្លា..ប់ខ្លួន)

យុវជនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាត(ចងក សម្លាប់ខ្លួន) នៅលើផ្ទះ

ភ្នំពេញ ៖ នៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព) មានឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះ បូ ស្រី ភេទស្រី អាយុ ៥៥ឆ្នាំត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ(សព) ឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ បានឡើងមកលើផ្ទះ(ផ្ទះឈើលើ ថ្មក្រោម)ដើម្បីអុជធូបថ្ងៃសីល ស្រាប់តែឃើញជនរងគ្រោះ(សព)បានចងកសម្លាប់ខ្លួន ស្លាប់ទៅហើយ រួចឈ្មោះ បូ ស្រី ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

យុវជនរងគ្រោះ(ស្លាប់) កាលនៅរស់ធ្លាប់ជាមនុស្សញៀនថ្នាំ ហេីយត្រូវបានឪពុកម្ដាយយកទៅមណ្ឌលកែប្រែ០៣ដងផងដែរ ខណៈចេញមកវិញក៏បានសុំអ្នកផ្ទះទៅវត្តដេីម្បីបួស តែឪពុកម្ដាយមិនព្រមថែមទាំងយកជនរងគ្រោះមកផ្ញេីអ៊ំស្រីដេីម្បីមេីលការខុសត្រូវថែមទៀត ។ លុះដល់ថ្ងៃកេីតហេតុក៏ស្រាប់តែឮដំណឹងថា ជនរងគ្រោះធ្វេីអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងដូច្នេះ ។

សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសាកសពជាក់ស្ដែង និងបានបញ្ចាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួនឯង)ប្រាកដមែន រួចមន្ត្រីជំនាញបានធ្វេីកំណត់ហេតុដេីម្បីប្រគល់សពឱ្យទៅសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង