Banner KNP Detail Top

ចោរលួចកាត់ខ្សែភ្លើងយកមកបានខ្លះៗហើយ នៅស្រុកត្រាំកក់

ចោរលួចកាត់ខ្សែភ្លើងយកមកបានខ្លះៗហើយ នៅស្រុកត្រាំកក់

តាកែវ ៖ ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ខែមេសាឆ្នាំ២០២៤វេលាម៉ោង១២.០០នាទី ចំណុចភូមិព្រៃឈើទាលក្រោមឃុំអង្គតាសោម មានករណីអំពើលួចកាត់យកខ្សែភ្លើងមួយករណីបង្កឡើងដោយជនសង្ស័យចំនួនពីរនាក់ប្រដាប់ដោយដែកកាប់÷
១_ឈ្មោះប្រាក់ វណ្ណាភេទប្រុសអាយុ១៥ ឆ្នាំនៅភូមិខ្លាក្រហុឹមឃុំតាភេម។
២_ឈ្មោះបឿន ចន្ធីភេទប្រុសអាយុ ២២ឆ្នាំនៅភូមិខ្លាក្រហុឹមឃុំតាភេម។
បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះធាន បូរ៉ាភេទប្រុសអាយុ៦៣ឆ្នាំនៅភូមិព្រៃឈើទាលក្រោមឃុំអង្គតាសោម គឺជាខ្សែមេទំហំ ២×១០បានប្រវែងចំនួន ៥០ ម៉ែត្រ។
ពេលធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះឃើញទាន់ក៏ចាប់ឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកទៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង