Banner KNP Detail Top

ក្របួចបានជនសង្ស័យឈ្មោះ ចាន់ ចាវ ករណីគ្រឿងញៀន នៅស្រុកត្រាំកក់

ក្របួចបានជនសង្ស័យឈ្មោះ ចាន់ ចាវ ករណីគ្រឿងញៀន នៅស្រុកត្រាំកក់

តាកែវ៖នៅថ្ងៃចន្ទ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបចំនួន០១ករណី០១ទីតាំង នៅចំណុចក្នុងភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់៖
១.ឈ្មោះ ចាន់ ចាវ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) និងដកហូតវត្ថុ តាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣១កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿងម៉ាក VIVO រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង