Banner KNP Detail Top

ចោរ២នាក់ ឆក់ហើយជិះម៉ូតូគេចខ្លួន ចំណែកអ្នកគ្រូពេទ្យបានព្យាយាមជិះម៉ូតូដេញតាម និងស្រែកថា ចោរៗ ស្រាប់តែចោរ២នាក់ទៀត ដែលជាអ្នកបិទគូទបានធាក់ម៉ូតូអ្នកគ្រូពេទ្យ១ជើង បណ្ដាលឲ្យដួលបោកផ្ទប់ជាមួយរថយន្ត១គ្រឿង

ចោរ២នាក់ ឆក់ហើយជិះម៉ូតូគេចខ្លួន ចំណែកអ្នកគ្រូពេទ្យបានព្យាយាមជិះម៉ូតូដេញតាម និងស្រែកថា ចោរៗ ស្រាប់តែចោរ២នាក់ទៀត ដែលជាអ្នកបិទគូទបានធាក់ម៉ូតូអ្នកគ្រូពេទ្យ១ជើង បណ្ដាលឲ្យដួលបោកផ្ទប់ជាមួយរថយន្ត១គ្រឿង

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវរណបផ្លូវជាតិលេខ៤ ស្ថិតនៅខាងលិចស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមចោរឆក់ទាំង៤នាក់នេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ចំនួន២គ្រឿង ។ ចំណែកអ្នកគ្រូពេទ្យរងគ្រោះ ពុំបានប្រាប់ពីអត្តសញ្ញាណឲ្យដឹងនោះទេ គាត់ជាគ្រូពេទ្យប្រចាំនៅគ្លីនិកឯកជន ដែលមានទីតាំងស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលចោមចៅទី៣ គាត់រងរបួសស្រាល ហើយបានបាត់បង់ទូរស័ព្ទ១គ្រឿង ម៉ាក IPhone 14 Pro Max ។
នៅមុនពេលមុនកើតហេតុ អ្នកគ្រូពេទ្យរងគ្រោះនេះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0375 ត្រឡប់មកពីយកអីវ៉ាន់បញ្ញើរនៅជិតគល់ស្ពានអាកាសចោមចៅ ខណៈកំពុងជិះម៉ូតូ ធ្វើដំណើរតាមផ្លូវរណបផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្រុមគ្រួសារបានទូរស័ព្ទចូល ហើយគាត់ក៏ដកទូរស័ព្ទចេញពីហោប៉ៅយកមកនិយាយ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងថា ពេលនោះចោរ២នាក់ជិះម៉ូតូទៅជិតរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចហើយជិះម៉ូតូគេចខ្លួន ហើយភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមនិងស្រែកថា«ចោរៗ» ។ ស្រាប់តែចោរ២នាក់ទៀតដែលជាអ្នកបិទគូទជិះម៉ូតូទៅពីក្រោយ បានធា.ក់ម៉ូតូអ្នកគ្រូពេទ្យរូបនោះ១ជើង បណ្ដាលឲ្យដួលបោកផ្ទប់ជាមួយរថយន្ត១គ្រឿង ម៉ាកម៉ាស្ដាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6717 កំពុងឈប់ចតស្ងៀម បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត ហើយអ្នកគ្រូពេទ្យរងរបួសស្រាល បន្ទាប់មកក្រុមចោរខាងលើគេចខ្លួនបាត់ស្រមោលអស់តែម្ដង។
ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រួចនគរបាលបានឲ្យអ្នកគ្រូពេទ្យសម្របសម្រួលជាមួយម្ចាស់រថយន្ត ហើយដោយសារតែអ្នកគ្រូពេទ្យបានរងគ្រោះ ព្រោះតែចោរឆក់ធាក់ផ្ទប់រថយន្ត បណ្ដាលឲ្យរងការខូចខាតបែបនេះ ទើបម្ចាស់រថយន្តចិត្តធម៌មិនទាមទារសំណងអ្វីឡើយ សុខចិត្តយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង