Banner KNP Detail Top

ចំណងស្នេហ៍ឆ្លងទ្វីប រវាង រ៉េត សារីតា និងបុរសជនជាតិអាមេរិក បានអូសបន្លាយពេលជិត៤ឆ្នាំ

ចំណងស្នេហ៍ឆ្លងទ្វីប រវាង រ៉េត សារីតា និងបុរសជនជាតិអាមេរិក បានអូសបន្លាយពេលជិត៤ឆ្នាំ

ភ្នំពេញ ៖ បើទោះបីជាមិនទាន់បញ្ចេញពេលវេលាជាក់លាក់ណាមួយ សម្រាប់ចូលរោងការក៏ដោយ ប៉ុន្តែអតីតកញ្ញាឯកចក្រវាទ្បកម្ពុជាឆ្នាំ២០២០ នាង រ៉េត សារីតា បានលើកសសើរដល់គូស្នេហ៍របស់ខ្លួនយ៉ាងពេញមាត់ និងបានចាត់ទុកមនុស្សម្នាក់នេះតែងតែផ្តល់តម្លៃ និងភាពកក់ក្តៅមកដល់រូបនាងរហូតមកចាប់តាំងពីមានទំនាក់ទំនងជាមួយគ្នាជិត៤ឆ្នាំមកនេះ ។
រ៉េត សារីតា បានបង្ហោះសារថា ស្គាល់គ្នាជិត៤ឆ្នាំនេះ មិនដែលតម្លើងសម្លេងដាក់សូម្បីមួយដង នៅពេលមានបញ្ហាអ្វីមួយ មិនស្តីបន្ទោស តែជួយកែតម្រូវជួយតម្រង់ទិស តែងតែសរសើរខ្ញុំជារើយៗតែងគាំទ្រនូវការសម្រេចចិត្តអ្វីមួយ ជម្រុញខ្ញុំឲ្យតាមក្តីស្រមៃរបស់ខ្លួន ។ល។ អរគុណដែលស្រលាញ់ ផ្តល់តម្លៃ និងភាពកក់ក្តៅរហូតមក ។


មហាជនជាពិសេសបណ្តាអ្នកគាំទ្រ រ៉េត សារីតា បាននាំគ្នាចូលរួមអបអរសាទរចំពោះរូបនាង ដែលអាចស្វែងរកដៃគូដ៏ល្អមួយរូប ខណៈពេលដែលគេរំពឹងថា នាងនឹងអាចចាប់ដៃគ្នាជាមួយគូស្នេហ៍ចូលរោងការឆាប់ៗនេះ ព្រោះគេឃើញចំណងស្នេហ៍របស់នាងកាន់តែមានភាពផ្អែមល្ហែម និងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។
ចំណងស្នេហ៍នេះ រ៉េត សារីតា មិនបានលាក់លៀមពីភ្នែកមហាជនឡើយ ពោលនាងតែងតែបញ្ចេញនូវរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ក្នុងពេលដែលពួកគេទាំងពីរបានចេញទៅដើរលេងកំសាន្តតាមបណ្តាប្រទេសនានា ៕

អត្ថបទដែលជាប់ទាក់ទង